ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ 
ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥

          សមាគមជនមានពិការភាពហង់សិននៅកម្ពុជាបានជួយអង្ករ៥០គីឡូក្រាមដល់គ្រួសាលោកតា យិន អឿន ភេទប្រុស អាយុ៧៦ នៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

        តាមរយៈជំនួយសប្បុរស់ជននៃអង្គការមូលនីធិ ស៊ី អូ ម៉ាល់នៅកម្ពុជា។

ក្នុងនាមយើងខ្ញុំតំណាងអោយសមាគមជនមានពិការភាពហង់សិនៅកម្ពុជាក៏ដូចជាបងប្អូនមានពិការភាពហង់សិន សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះលោកស្រី Carole Vann ប្រធានអង្គការមូលនីធិស៊ីអូម៉ាល់ និងសប្បុរស់ជននាៗ ព្រមទាំងក្រុមការងារចុះជួយសហគមន៏ដែលបាននាំយកអង្ករជួយឧបត្ថម្ភដោយផ្ទាល់ សូមទទួលបាននូវសុខភាពល្អ សុភមង្គល និងពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកំបីឃ្លៀងឃ្លាតឡើយ និងសម្រេចបានគ្រប់ភារៈកិច្ច។